ព័ត៌មានជាតិ

កសិករក្រីក្រម្នាក់នៅ ខេត្តឧត្តរមានជ័យ មានសំណាងបានឈ្នះរង្វាន់ ១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់

ឧត្តរមានជ័យ: បុរសម្នាក់ដែលជាកសិករក្រីក្រ រស់នៅភូមិអូរសោម ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មានសំណាងបានឈ្នះរង្វាន់ធំពីតែបៃតង អ៊ីឈីតាន់ នូវទឹកប្រាក់ចំនួន ១០០លានរៀលកាលពីចុងសប្ដាហ៍កន្លងទៅនេះ ។

​ថ្លែងប្រាប់​ក្រុមការងារ​ដែល​បាន​ចុះ​ប្រគល់​រង្វាន់​ធំ​ដល់​លំនៅ​ដ្ឋាន​ផ្ទាល់​ លោក អឿន អុន ដែលជាអ្នកឈ្នះរង្វាន់ប្រាក់​លាន​របស់​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​បាន​រៀបរាប់ប្រាប់​ឱ្យ​ដឹង​ថា​ ​៖​ ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ ក្រោយពេលមកពីធ្វើចម្ការដំឡូង​មីវិញ ហើយមានអាការ:ហត់ ក្ដៅ ​អស់កម្លាំង​ ​និង​មាន​ភាព​ស្រេកទឹក​ផង​នោះ​ លោកបាន​ទិញ​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​រសជាតិ​ក្រូចឆ្មារទឹកឃ្មុំ​ ​ចំនួន ៤ដប​ ពី​អ្នកលក់​ដែលជិះម៉ូតូលក់នៅតាមភូមិទទួលទាន​ខ្លួនឯងផង និងចែកឱ្យកូនទទួលទានផង ​លុះ​ពេល​មួល​គម្រប​ដប​ទទួលទាន​ ​ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់​ ​១០០លាន​រៀល​ ​នៅក្នុង​គម្រប​ដប​តែម្ដង​ ​។​ ​ភ្លាម​នោះលោកពិតជា​មាន​អារម្មណ៍​រំភើប​ខ្លាំង​មែនទែន​ ​ហើយក៏បានស្រែកប្រាប់ប្រពន្ធ និងញាតិមិត្តជិតខាងឱ្យមកចោមរោមមើល​ ​រួម​ជាមួយនឹង​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាមរយ:​លេខទូរស័ព្ទ​ដែល​មានស្រាប់​នៅនឹង​គម្រប​ដប​។​ លោកបាន​បញ្ជាក់​ទាំង​អារម្មណ៍​រំជើបរំជួល​ទៀត​ថា​ ​តាំងពី​មុន​មកលោកមិនធ្លាប់​នឹកគិត​ថា​ ​អាច​មានលុយ​ច្រើន​សន្ធឹក​សន្ធាប់​ដូច្នេះ​នោះ​ទេ​ ​ព្រោះ​គ្មាន​មុខរបរ​អ្វី​ក្រៅពី​ស៊ីឈ្នួលធ្វើចម្ការដំឡូងមីឱ្យគេដើម្បីបានលុយបន្តិចបន្តួចគ្រាន់ចិញ្ចឹមក្រពះតែប៉ុណ្ណោះ ដែលសូម្បីតែផ្ទះក៏គ្មានជ្រកកោនផងនោះ ​ប៉ុន្តែ​ពេលនេះ​ ​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​បាន​ជួយ​កែប្រែ​ជោគវាសនា​គ្រួសារ​របស់​លោកឱ្យ​មាន​ភាពល្អ​ប្រសើរ​ហើយ​។​ ​ក្រោយពី​ទទួល​បាន​លុយ​រង្វាន់​ធំ​ ​១០០លាន​រៀល​ ​លោកនឹង​យក​មួយចំនួន​ទៅ​សងបំណុល​គេ​ ​ និងសង់ផ្ទះស្នាក់នៅតូចល្មមមួយ ហើយ​ទុក​មួយចំណែកទៀត​ បង្កើតមុខរបរ ​ដើម្បី​ទ្រទ្រង់​ជីវភាព​ទៅ​ថ្ងៃ​អនាគត​។​ ​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​៖ ​សម្រាប់​រដូវ​កាល​ទី៣​ ​ឆ្នាំ២០១៩​ ​នេះ​ ​ក្រុមហ៊ុន​ ​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​បាន​បង្កើន​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់​ ​១០០លាន​រៀល​ ​រហូតដល់​ ​៧០រង្វាន់​,​ ​ម៉ូតូ​ ​Scoopy​ ​i​ ​ចំនួន ៧០រង្វាន់​ ​,​ ​ទូរស័ព្ទ​ ​Iphone​ ​Xs​ ​ចំនួន ៧០រង្វាន់​ ​រួម​ជាមួយនឹង​រង្វាន់​ ​Free​ ​តែ​បៃតង​ អ៊ី​ឈី​តាន់​ ​រាប់​លាន​រង្វាន់​ទៀត​។​ ​រួសរាន់​ឡើង​ ​អ្នក​ដែល​មានសំណាង​ក្លាយជា​សេដ្ឋី​បន្ទាប់​ ​អាច​ជា​រូប​អ្នក​ ​៕​

មតិយោបល់