បន្ទាយមានជ័យ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កដោយម៉ូតូនិងគោយន្តដែលមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង០០នាទីយប់ថ្ងៃទី ០៥ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិទឹកជោរ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បណ្តាលអោយយុវជនម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែង។
ជនបង្កមានឈ្មោះ ឡោ សំភើស ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិទ្រឡោកជើង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូម៉ាក Honda C125 ពណ៌ខ្មៅ ស៊េរី ២០០៦ ឡើងតែម ស៊េរី ឆ្នាំ២០១៤ គ្មានស្លាកលេខ ជិះស្របទិសគ្នា បានបុកចំពីក្រោយគោយន្តកំពុងធ្វើដំណើរលើដងផ្លូវពេញមួយទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងតែម្តង។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតមានគេឃើញគោយន្តម៉ាក គូបូតា បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ស្រមោល
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋានដើម្បីរងចាំដោះស្រាយពេលក្រោយ ៕
មតិយោបល់