កំពង់ឆ្នាំងៈ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ អធិការនគរបាលស្រុករលាប្អៀរ សូមជម្រាបជូនដំណឹង ដល់សាធារណជនដែលបានចូលទៅលេងទឹក និងកម្សាន្តនៅ ចំណុចចូលទៅវត្តបាញ់ឆ្គោល ស្ថិតក្នុងឃុំរលាប្អៀរ ឃុំជ្រៃបាក់ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង សូមប្រជាពលរដ្ឋជ្រាបជាដំណឹងនៅចំណុចខាងលើនេះ គឺមិនអនុញ្ញាតឲ្យចូលទៅហក់ទឹកលេង បង់សំណាញ់ឬក៏កម្សាន្តបន្តទៀតនោះទេ ។ ចំពោះផ្លូវអាចធ្វើដំណើរបានធម្មតា ដោយសារទីនោះជាការដ្ឋានសាងសង់ក្រុមហ៊ុនជប៉ុន(ផ្លូវវាងក្រុង) ។
ដោយឃើញពលរដ្ឋជាច្រើនបាននាំគ្នាទៅលេងហក់ទឹកបង់សំណាញ់ និងកម្សាន្តនៅទីនោះ និងដោយខ្លាចមានបញ្ហាគ្រោះថ្នាក់ផ្សេងៗកើតឡើង និងដោយសារក្រុមហ៊ុនសាងសង់ផ្លូវវាងក្រុងមិនធ្វើការអនុញ្ញាតផង ៕
មតិយោបល់