ព័ត៌មានជាតិ

គិតខ្លីម្លេះ!​ រឿងប្រច័ណ្ឌប្រពន្ធសោះទៅជាអញ្ចឹង….

តាកែវ: កាលពីវេលាម៉ោង០៨ និង ០០នាទីថ្ងៃទី ០៦ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅភូមិរវាង ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ មានករណីចង.ករសម្លាប់ខ្លួនកើតមានឡើង ជនរងគ្រោះមានជំងឺសរសៃប្រសាទប្រចាំកាយ ផឹកស្រាស្រវឹង ប្រច័ណ្ឌប្រពន្ធ។

ជនរងគ្រោះមានឈ្មោះ សុខ ប៊ុនធឿន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ កសិករ និងប្រពន្ធមានឈ្មោះ គឹម ចំប៉ា ភេទស្រី អាយុ ៣១ឆ្នាំ ទីលំនៅភូមិកើតហេតុខាងលើ បានធ្វើអត្តឃាតយកខ្សែស្បែកជើងមកចង.ករនៅធ្នឹមផ្ទះដែលខ្លួនបានកំពុងរស់នៅបច្ចុប្បន្ន។

ប្រភពពីកន្លែងកើតហេតុ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយចង.ករប្រាកដមែន គ្មានអំពើឃាតកម្មទេ៕

មតិយោបល់