ព័ត៌មានជាតិ

នគរបាលប៉ុស្តិ៍ចោមចៅ២ ចាប់ឃាត់ខ្លួនភេទទីបីបាន៣នាក់ ជួញដូរថ្នាំញៀន

ភ្នំពេញ: ជនសង្ស័យជាភេទទីបីចំនួន ៣នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ ក្រោមបញ្ជារបស់លោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិសែនជ័យ បង្ក្រាបជាក់ស្តែងនិងចាប់ឃាត់ខ្លួនបាន ក្នុងករណីប្រព្រឹត្តបទល្មើស ជួញដូរថ្នាំញៀន កាលពីវេលាម៉ោង ១និង២០នាទីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យទាំង៣នាក់៖
១/ ឈ្មោះ អ៊ុក ចំរ៉ុង អាយុ ៣០ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិសាមគ្គី៥ សង្កាត់ត្រពាំងក្រសាំង ។
២/ ឈ្មោះ ដា លីន អាយុ ៣២ឆ្នាំ មុខរបរ លក់ថ្មាំញៀន មានទីលំនៅ ភូមិសាមគ្គី៥ សង្កាត់ត្រពាំងក្រសាំង ។
៣/ ឈ្មោះ គឹម សំបូរ អាយុ ៣២ឆ្នាំ មុខរបរ លក់ថ្នាំញៀន មានទីលំនៅ ភូមិថ្មគោល២ សង្កាត់ចោមចៅ២ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីមានកិច្ចសហការល្អជាមួយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន រាយការណ៍ជុំវិញសភាពការណ៍បទល្មើសខាងលើ ទើបកម្លាំងប៉ុស្តិ៍ចោមចៅ២ ក្រោមបញ្ជាពីលោក អធិការខណ្ឌ បានចុះទៅបង្ក្រាបចាប់ជាក់ស្តែង បានជនសង្ស័យភេទទី៣ បានចំនួន៣នាក់ ថ្នាំញៀន១កញ្ចប់ និងសមភារ:មួយចំនួនទៀត ជនសង្ស័យសារភាពថា ថ្នាំញៀនពួកខ្លួនបានលក់អស់ហើយ សល់តែមួយកញ្ចប់នេះទេ ។ ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យនាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ២ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌបន្តតាមនីតិវិធី៕

មតិយោបល់