ព័ត៌មានជាតិ

បើស្រវឹងសូមកុំបើកបរ! បុរសម្នាក់ជិះម៉ូតូ MSX ធ្លាក់ចូលប្រឡាយស្លាប់ នៅស្រុកព្រៃកប្បាស

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង ស្ថិតនៅលើខ្នងប្រឡាយភូមិព្រៃតាពង ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តកាកែវ កាលពីវេលាម៉ោង ១០ និង ០០នាទីថ្ងៃទី ០៥ ខែមិនា ឆ្នាំ២០១៩។

មូលហេតុ បើកបរក្នុងសា្ថនភាពស្រវឹង

ជនរងគ្រោះមានឈ្មោះ សុខ ភាស់ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិកើតហេតុខាងលើ បានបើកបរម៉ូតូម៉ាក MSX ពណ៌ស ពាក់ស្លាកលេខ តាកែវ1P-8758 ជិះចេញពីកន្លែងផឹកស៊ីមួយកន្លែង ពេលកំពុងធ្វើដំណើរបានជ្រុលធ្លាក់គ្រលុកបណ្ដាលឲ្យខ្ទាត់ចូលប្រឡាយទឹកស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។

ករណីនេះសមត្ថកិច្ច បានឲ្យដឹងថា វត្ថុតាង និងសាកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

មតិយោបល់