ព័ត៌មានជាតិ

ម្ដាយលាកូនហើយ! ព្រោះតែម្តាយគ្មានលទ្ធិភាពអប់រំណែរនាំកូនៗឲ្យស្តាប់បង្គាប់

បាត់ដំបង: ស្រ្តីម្នាក់សម្រេចចិត្តលេបថ្នាំសម្លាប់ខ្លួនព្រោះតែរូបគាត់ស្តីប្រដៅកូនប្រុសស្រីមិនស្តាប់តាមបង្គាប់បង្កឲ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី ០៦ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅភូមិអូរសំរិលក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។

ជនរងគ្រោះមានឈ្មោះ ឡេង ភាព ភេទស្រី អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ បណ្ដាលឲ្យសា្លប់ក្រោយពេលបញ្ជូនទៅដល់មន្ទរីពេទ្យ។

តាមប្រភពព័ត៌មានបានឲ្យដឹងថាមូលហេតុដែលបណ្តាលឲ្យរូបគាត់សម្រេចចិត្តលេបថ្នាំធ្វើអត្តឃាតដោយខ្លួនឯងបែបនេះគឺមកពីរូបគាត់ ខឹងណែរនាំ អប់រំប្រដៅកូនប្រុសស្រីមិនសា្ដប់បង្គាប់។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះពិនិត្យសាកសព រួចប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់