ព័ត៌មានជាតិ

រថយន្តតម្លៃរាប់ម៉ឺនដុល្លា ម៉ាកសឺដេស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BD-7797 ត្រូវរឺម៉កបុកពីក្រោយរងការខូចខាតម្ចាស់រថយន្ត រករឿងដល់អ្នកកាសែតលុបរូបភាពចេញ……

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍បើកបរដោយនារីម្នាក់រថយន្តស៊េរីទំនើប តម្លៃរាប់ម៉ឺនដុល្លា ម៉ាកសឺដេស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BD-7797 ត្រូវរឺម៉កកង់បីបុកពីក្រោយបណ្ដាលឲ្យរងការខូចខាតស្តុបមួយចំហៀងកើតហេតុនៅវេលាម៉ោង ០៤ និង ៣០នាទីល្ងាចថ្ងៃទី ០៧ ខែមិនា ឆ្នាំ២០១៩ តាមបណ្ដាយផ្លូវលេខ៤៣០ ស្ថិតក្នុងភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។
ក្រោយមកសមត្ថកិច្ច បានចុះទៅដោះស្រាយភាគីទាំងសងខាង។

សូមបញ្ជាក់ថា៖ មានបុរសម្នាក់ជាម្ចាស់រថយន្តបានមករករឿងទាមទារទូរស័ព្ទដៃ ពីអ្នកសារពត៌មាន Post News ដើម្បីលុបរូបភាពចេញ៕

មតិយោបល់