ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ងតិ៍ បើកឡើងសួនច្បារពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ: បុរសម្នាក់បើករថយន្ដក្រឡុកស៊ីម៉ង់តិ៍មួយគ្រឿង ងោកមួយភាំង បានរេចង្កូតឡើលើសួនច្បារពុះចែកទ្រូងផ្លូវ បុករះបង្គោលស្លាកសញ្ញា ចរាចរណ៍មួយដើម និងដើមផ្កាជាច្រើនដើម បណ្ដាលឲ្យរថយន្តបង្ក កល់ជាប់ទៅមុខលេងរួច។

ហេតុការណ៍នេះ កើតឡើងកាលពីរវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្ថិតចំណុចមុខសលកវិទ្យាល័យកម្ពុជា តាមបណ្ដោយផ្លូវណតប្រីត ភូមិទ្រុងមាន់ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមសម្តីសមត្ថកិច្ច ចុះមកដល់កន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញ រថយន្ដក្រឡុកស៊ីម៉ង់តិ៍ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ5A-2159 ធ្វើដំណើរទិសដៅពីជើងទៅត្បូង លុះមកចំណុចកើតហេតុ តៃកុងរថយន្តបង្ក បានដេកមួយភាំងបានរេចង្កូត មកខាងឆ្វេងដៃឡើងលើសួនច្បារ កណ្ដាលទ្រូងផ្លូវ បុករះបង្គោលចរាចរណ៍ បាក់អស់មួយដើម ផ្កាដាំលម្អសួនច្បារបាក់អស់ជាច្រើនដើម ចំណែកខឿនសួនច្បារខូចខាតអស់ជាច្រើនកង់ ខណ:រថយន្តជាប់កល់ទៅមុខលេងរួច។

ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះដល់កន្លែងកើតហេតុ និងបានទំនាក់ទំនងជាមួយកម្លាំងជំនាញ ចុះធ្វើការវាស់វែង យករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់