គ្រាន់តែអញ្ជើញតារាចម្រៀង កញ្ញា បាន មុន្នីលក្ខណ៍ អោយច្រៀងកម្មវិធីក្នុងក្រុមពិធីការរបស់ខ្លួនតែមួយរយៈប៉ុណ្ណោះ តារាចម្រៀង លោក អេឡិច ចាន់ត្រា ដែលជាមេក្រុម សម្រេចចិត្តផលិតចម្រៀងជាមួយតារារះថ្មីរូបនេះភ្លាម ដោយបទ”សារ៉ាវ៉ាន់ឆ្នាំថ្មី” របស់អ្នកទាំងពីរដ្បិតថាជាបទចាស់មែន ប៉ុន្តែស្ដាប់ហើយពិរោះមួយបែប។ តារាខុសជំនាន់ទាំង២ ក៍គម្រោងនឹងផលិតបទចាស់ៗរួមគ្នាជាច្រើនទៀត ដើម្បីរំលេចស្នាដៃផងដែរ។
លោក អេឡិច ចាន់ត្រា បានអះអាងថា លោកនឹងប្រឹងរិះរកស្ទីលថ្មីៗ និងដៃគូចម្រៀងដែលមានការគាំទ្រមកផលិតបទចម្រៀងថ្មីៗបំពេរទស្សនិកជនអោយប្លែកត្រចៀក។ យ៉ាងណាមិញលោកមិនដែលប្រកាសអោយដឹងពីវត្តមានតារាស្រីណាម្នាក់ដែលលោកគ្រោងចាប់ដៃជាមួយនោះទេ ទើបក្រោយបញ្ចេញបទថ្មីតែជាបទចម្រៀងចាស់ជាមួយកញ្ញាបាន មុន្នីលក្ខណ៍ ធ្វើអោយគេចាប់អារម្មណ៍ភ្លាម ជាមួយនឹងស្នាដៃរួមគ្នារបស់អ្នកទាំងពីរ។ អ្វីដែលគេកត់សម្គាល់គឺតារាទាំងពីរនៅតែមានសម្រស់ស័ក្តសមគ្នា ហើយក្រៅពីច្រៀងរួមគ្នាធ្វើអោយអ្នកគាំទ្រប្លែកត្រចៀក អ្នកទាំងពីរក៍គ្រងឈុតបែបបុរស និងនារីខ្មែរ នៅស្រុកស្រែ បានស្រស់ស្អាត។ ចម្រៀងមួយបទនេះត្រូវបានប្រកាសថា គ្រាន់តែដើម្បីស្ទាបស្ទង់ទីផ្សារប៉ុណ្ណោះ ហើយក្រោយពីមានការចាប់អារម្មណ៍នេះ លោកនឹងបន្តផលិតបទរួមគ្នាបន្ថែមទៀត។
ចង់ដឹងថាបទអ្នកទាំងពីរ ប្លែកភ្នែក ប្លែកត្រចៀកកម្រិតណាសូមអញ្ជើញទស្សនា៖
មតិយោបល់