ព័ត៌មានជាតិ

លាន់ឮដូចរន្ទះ​! លុចស៊ីស RX400h ស្លាកលេខភ្នំពេញ​ 2AG-3186 បុករបាំងថ្ម​ពុះចែកផ្លូវ ទាំងមេឃមិនទាន់ភ្លឺ

ភ្នំពេញ: បុរសម្នាក់ស្រវឹងធ្លាក់ភ្នែក​ បើកបររថយន្ត​ LEXUS RX400h មួយគ្រឿង​ ក្នុងល្បឿនលឿន​ ទៅបុករបាំងថ្ម​ពុះចែកផ្លូវ​ បណ្ដាលឲ្យរងការខូចខាតរថយន្ត បើកទៅមុខលែងរួច តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។

ហេតុការណ៍នេះ​ កើតឡើង​នៅវេលាម៉ោង០៣ និង០៥នាទីទៀបភ្លឺ​ ឈានចូលថ្ងៃសុក្រ​ ទី០៨​ ខែមីនា​ ឆ្នាំ២០១៩នេះ​ នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី​ ត្រង់ចំណុចស្តុបសួនច្បារក្ដាន់២ ស្ថិតក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ ​រាជធានីភ្នំពេញ​។

សមត្ថកិច្ច បានឲ្យដឹងថា​ នៅមុនពេលកើតហេតុ​ គេឃើញមាន​រថយន្តមួយគ្រឿង​ ម៉ាក LEXUS RX400h មួយគ្រឿង​ ពណ៌ស្ករ​ ពាក់ស្លាកលេខភ្នំពេញ​ 2AG-3186 បើកបរដោយបុរសម្នាក់​ ក្នុងស្ថានភាពស្រវឹង​ស្រាជោគជាំ​ ធ្វើដំណើរពីកើតទៅលិច តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងល្បឿនយ៉ាងលឿន។
មកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុករបាំងថ្ម​ពុះចែកផ្លូវ​ លាន់ដូចរន្ទះ​ បណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកឆ្វេងយ៉ាងដំណំ និងផ្ទុះកង់មុខខាងឆ្វេង បើកទៅមុខលែងរួច តែអ្នកបើកបរមិនមានរបួសនោះទេ។​

ក្រោយពេលកើតហេតុ​ សមត្ថកិច្ចជំនាញ ចុះធ្វើការវាស់វែង​ និងស្ទូចយករថយន្តបង្ក​ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ដើម្បីរងចាំដោះស្រាយ​តាមផ្លូវច្បាប់​៕

មតិយោបល់