ព័ត៌មានជាតិ

ស្រវឹង​សូមកុំបើកបរ! រថយន្ត​ព្រូស​ ចងកំហឹង​ក្បាលនាគ​ចែក​ទ្រូង​ផ្លូវ​ បណ្តាល​ឲ្យ​រងការខូចខាត​

ភ្នំពេញ: បុរសម្នាក់​ បើកបររថយន្ត​ព្រូស​មួយ​គ្រឿង​ ក្នុង​ស្ថានភាព​ស្រវឹង​​ជោកជាំ​ ​ងោក​មួយផាំង​ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូង​ផ្លូវ​ បណ្តាល​ឲ្យ​វៀច​ កាលពីវេលា​ម៉ោង​២ និង៣០នាទី​រំលង​អធ្រាត្រ ​ឈានចូលថ្ងៃទី​០៨​ ខែ​មីនា​ ឆ្នាំ​២០១៩ ត្រង់ចំណុច​ខាងក្រោម​ស្ពានអាកាស​៧មករា​ តាមបណ្ដោយ​ផ្លូវ​៥៩៨​ ស្ថិតក្នុងសង្កាត់​ទឹកល្អក់​ទី​១​ ខណ្ឌ​ទួលគោក​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើត​ហេតុគេឃើញ​ ​បុរសស្រវឹងស្រាម្នាក់ ​បាន​បើក​​រថយន្ត​មួយគ្រឿង​ម៉ាក​ តូយូតាព្រូស​ ពណ៌ក្រហម​ ពាក់ស្លាកលេខ​ ភ្នំពេញ​2AW-3957 ធ្វើដំណើរ​ពីត្បូង​ទៅជើងតាមបណ្ដោយ​ផ្លូវ​២៧១​ ​ក្នុងល្បឿយ៉ាងលឿន​ ឆ្ពោះទៅ​ផ្លូវ​៥៩៨។

មកដល់ចំណុច​កើតហេតុ សង្ស័យងោកមួយភាំង ស្រាប់តែ​​រេចង្កូត​ទៅ​ខាង​ឆ្វេងដៃ ​ជ្រុល​ទៅ​បុក​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូង​ផ្លូវ​រងការខូចខាត​វៀច​បន្តិច​បន្តួច​ ដោយ​រថយន្ត​រងការ​ខូចខាត​ក្រពឹតផ្នែកខាងមុខ​ចំហៀង​ខាងស្តាំ​ ប៉ុន្តែ​មិន​បង្ក​ឲ្យ​មាន​អ្នក​រងរបួស​នោះ​ទេ​។

ក្រោយ​កើតហេតុ​រថយន្ត​បង្ក ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើការវាស់វែង យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក ​នៃស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើ​ការ​ដោះស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់ពេល​ក្រោយ​៕

មតិយោបល់