កំពង់ស្ពឺៈ កាលពីថៃ្ងទី៨ ខែមិនា ឆ្នាំ២០១៩ វេលា ម៉ោង១០និង៣០នាទី មានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅភូមិថ្មី សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ម្ចាស់ផ្ទះឈ្មោះ ជូ ធីម ប្រុស អាយុ ៥១ឆ្នាំ ប្រពន្ធឈ្មោះ យង់ វុទ្ធី អាយុ៤៥ឆ្នាំ។
មូលហេតុ៖ ផ្ទុះសេខ្សែភ្លើង បណ្តាលមកពីម្ចាស់ផ្ទះចាក់សោទៅក្រៅ ប៉ុន្ដែមិនបានបិតកុងតាក់ភ្លើង
សម្ភារខូចខាតរួមមាន៖
– ផ្ទះមួយខ្នង ទំហំ ៦X៨ម៉ែត្រ ធ្វើពីឈើលើថ្មក្រោម ដំបូលប្រក់ ស៊ីបប្រូ
– គ្រែចំនួន០២
– ទូរឈើចំនួន ០៤
– ទូរទស្សន៍ ០១ គ្រឿង
– ប្រាក់រៀល ២,៥០០,០០០រៀល
– ខ្សែកមាស ០២ខ្សែ
– បន្តោង ០២ ខ្សែដៃមាស ០១
– ចិញ្ជៀន ០១វង់
សរុប ២ តំឡឹង ៣ ជីកន្លះ និងសម្ភារៈឯកសាមួយចំនួនទៀត។
ករណីនេះ រថយន្តពន្លត់អគ្គិភ័យសមត្ថកិច្ចចេញអន្តរាគមន៍ចំនួន ២គ្រឿង ប្រើទឹកអស់ ០៣រថយន្ត ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង (ឆេះតែផ្ទះឈើ)៕
មតិយោបល់