សៀមរាបៈ កាលពីវេលាម៉ោង ៩ និង ៣០ នាទីយប់ថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០១៩ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើការចុះបង្ក្រាបហាងម៉ាស្សាយីហោ ចាន់ សៀងហៃ ក្នុងក្រុងសៀមរាប នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ។
តាមប្រសាសន៍របស់លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានប្រាប់ឲ្យដឹងថា មុនពេលធ្វើសកម្មភាព នៅវេលាថ្ងៃកើតហេតុ កម្លាំងជំនាញបានចុះស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនបានថៅកែហាងម៉ាស្ស ឈ្មោះ ឡុច ស្រ៊ុន ភេទប្រុស អាយុ ៤៨ ឆ្នាំ នៅភូមិតាវៀង សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប តាមបញ្ជាលោក កើត វណ្ណារេត ព្រះរាជអជ្ញាអមសាលាដំបូងខេត្តសៀមរាប ដោយជួយសង្គ្រោះស្ត្រីរកស៊ីផ្លូវភេទបានចំនួន ៥នាក់ មានអនីតិជនចំនួន២នាក់ និងធ្វើការឆែករកឃើញស្រោមអនាម័យប្រើប្រាស់រួចគ្រប់បន្ទប់។
ក្រោយពីការឃាត់ខ្លួនថៅកែម៉ាស្សារួចមក កម្លាំងជំនាញបានរៀបចំបញ្ជូនស្រ្តីរកស៊ីផ្លូវទាំង ៥នាក់ ទៅមន្ទីរសង្គមកិច្ចខេត្ត ដើម្បីអប់រំកែរប្រែ និងផ្តល់ជំនាញផ្សេងៗ ដែលពួកគាត់ អាចទទួលយកបានផងដែរ៕
មតិយោបល់