ព័ត៌មានជាតិ

បុរសម្នាក់ដេកស្លាប់លើផ្លូវ សង្ស័យរថយន្តបុករត់ ព្រឹកឡើងទើបដឹង…

ក្រចេះ: លោកអធិការស្រុកសំបូរបានប្រាប់ Post News ថា នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ ស្ថិតនៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសម្បូរ ខេត្តក្រចេះ។

ជនរងគ្រោះមានឈ្មោះ ខុន ភេទប្រុស អាយុ ៥៥ឆ្នាំ មានទីលំនៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសបូរ ខេត្តក្រចេះ ត្រូវបានគេប្រទះឃើញសាកសព កាលពីវេលាម៉ោង ៥ ភ្លឺព្រឹក បានធ្លាក់ទៅកៀនផ្លូវ ពេលនេះកម្លាំងជំនាញ និងប៉ុស្តិកំពង់ចាត់ចែងនីតិវិធី និងស្រាវជ្រាវករណីខាងលើនេះ៕

មតិយោបល់