ព័ត៌មានជាតិ

ជនសង្ស័យ ២នាក់ ត្រូវអាវុធហត្ថឃាត់ខ្លួន ករណីឆក់កាបូបជនជាតិចិន

ភ្នំពេញ: ចោរឆក់ ០២នាក់ ដែលកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនបានកាលពីថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ៣និង៣៨ទៀបភ្លឺ នៅចំណុចមុខវត្តឧណ្ណាលោម ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្រ្តីជនជាតិចិន ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ នៅព្រឹកថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២០ ក្រោយពីធ្វើការសាកសួរ និងកសាងសុំណុំរឿង រួចរាល់ តាមចម្លើយជាក់ស្តែងរបស់ពួកគេនៅចំពោះមុខសមត្ថកិច្ចអាវុធហត្ថ។

១/ ឈ្មោះ ចាន់ រ៉ាវុធ ហៅគី ភេទប្រុស អាយុ ២១ឆ្នាំ
២/ ឈ្មោះ ចយ យក្ស ភេទប្រុស អាយុ ១៧ឆ្នាំ

ជនសង្ស័យទាំង ០២នាក់ ខាងលើ បានប្រាប់បន្ថែមឲ្យដឹងទៀតថា កន្លងមកធ្លាប់ធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនបរទេសបានសម្រេចម្តងមកហើយ នៅមុខវត្តឧណ្ណាលោម និងធ្លាប់ប្រើប្រាស់គ្រឿងញៀនរយ:ពេល ០១ខែមកហើយដែរ៕

មតិយោបល់