ព័ត៌មានជាតិ

រថយន្តដឹកទំនិញមួយគ្រឿង ក្រឡាប់ផ្ញារជើង នៅស្រុកបូទុមសាគរ

កោះកុង: នៅវេលាម៉ោង ០៥ និង១៥ នាទីព្រឹក នាថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កទ្បើងដោយខ្លួនឯង លើផ្លូវជាតិលេខ ៤៨ ចន្លោះបង្គោល Km ៣៨-៣៩ នៅចំណុចក្បាលស្ពាន ស្ថិតក្នុងភូមិកណ្តោល ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។

រថយន្តបង្កម៉ាក Hyundai សណ្តោងរ៉ឺម៉ក ពណ៌ ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B 4148 ដឹកទំនិញ ធ្វើដំណើរពីកោះកុង ទៅភ្នំពេញ បានបើកបរក្រឡាប់ដោយខ្លួនឯង បណ្តាលឲ្យអ្នកបើកបរ រងរបួសស្រាល។

ជនរងគ្រោះមានឈ្មោះ កៅ ផល ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រៃទទឹង ឃុំពាម ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ មូលហេតុ៖ បើកគេចពីរថយន្ត ដែលកំពុងជែងគ្នា នៅខាងមុខ ក៏ក្រឡាប់រថយន្តខ្លួនឯងវិញ។

ករណីនេះ បណ្តាលឲ្យខូចខាតរថយន្តធ្ងន់ និងខូចខាតរនាំងសុវត្តិភាព ១ផ្ទាំងផងដែរ៕

មតិយោបល់