ព័ត៌មានជាតិ

ម៉ូតូសណ្តោងរ៉ឺម៉កដឹកកូនឈើ បុកគ្នាជាមួយម៉ូតូ ស្លាប់មនុស្ស ២នាក់

កំពង់ធំ: កាលពីវេលាម៉ោង ៩និង០០នាទីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ ៩៦-៩៧ ចំណុចវាលសសៃ ក្នុងភូមិសូយោង ឃុំសូយោង ស្រុកតាំងគោក មានករណីគ្រោះថ្នាក់់ចរាចរណ៍ រវាងម៉ូតូបុកម៉ូតូសណ្តោងរ៉ឺម៉កដឹកកូនឈើ ក្នុងដំណើរស្របទិសគ្នាពីជើងទៅត្បូង។

ហេតុការណ៍នេះ បណ្តាលឲ្យស្លាប់មនុស្ស ០២នាក់(ប្រុស) និងខូចម៉ូតូ ០២គ្រឿង ៖
– ម៉ូតូហុងដាឌ្រីមC125 ពណ៌ខ្មៅ គ្មានស្លាកលេខ សណ្តោងរ៉ឺម៉កដឹកកូនឈើ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួនបាត់)
– ម៉ូតូម៉ាក ពិស៊ិនធ័រ អ្នកបើកដោយឈ្មោះ វង់ វី ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិអូរតាសុខ ឃុំពេជ្រចិន្ថា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ពាក់មួកសុវត្តិភាព (ស្លាប់នៅកន្លែងកើតហេតុ) សពតម្កល់ទុកនៅវត្ត ខ្លុយ ភូមិខ្លុយឃុំសូយោង ស្រុកតាំងគោក រង់ចាំសាច់ញាត្តិមកទទួល។ ចំណែកអ្នករួមដំណើរ ឈ្មោះយន អួក ភេទប្រុស អាយុ៥៧ឆ្នាំ នៅភូមិរមាំងងាប់ ឃុំទំពាំងឬស្សី ស្រុកសន្ទុក ខេត្តកំពង់ធំ មិនពាក់មួកសុវត្តិភាព (ស្លាប់នៅមន្ទីរពេទ្យបង្អែកបារាយណ៍ សន្ទុក) សពប្រគល់ជូនក្រុមគ្រួសារ។

វត្ថុតាងរ៉ឺម៉ក និងកូនឈើផ្ញើទុកនៅផ្ទះប្រជាពលរដ្ឋក្បែរកន្លែងកើតហេតុ ចំណែកម៉ូតូពីរគ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកតាំងគោក។
មូលហេតុបឋម៖ បង្កទ្បើងដោយអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉កដឹកកូនឈើ បើកគ្មានភ្លើងបំភ្លឺក្រោយ និងអ្នកបើកម៉ូតូ ប្រើប្រាស់ល្បឿនលឿន៕

មតិយោបល់