ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់រថយន្ត និងម៉ូតូអត់គោរពច្បាប់ចរាចរណ៍!

ភ្នំពេញ: នៅថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០១៩ កាលពីវេលាម៉ោង០៧ និង ០០នាទីដល់ម៉ោង ១១ និង ០០នាទី កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តន៍យុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបរបញ្រ្ចាសផ្លូវនៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជាលទ្ធផល៖ បានធ្វើការឃាត់ រថយន្តបានចំនួន ០១គ្រឿង។

បច្ចុប្បន្នរថយន្តខាងលើ ត្រូវបានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំណែនាំបន្តតាមនីតិវិធី៕

មតិយោបល់