កោះកុង: មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ២ខ្នងកាលពីវេលាម៉ោង ១២ អធ្រាត្រឆ្លងចូលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅភូមិធ្នង់ ឃុំកណ្ដោល ស្រុកបុទុមសាគរ ខេត្តកោះកុង ខូចខាតទាំងស្រុង
មូលហេតុ៖ ព្រោះម្ចាស់ផ្ទះទៅធ្វើការអស់។
ម្ចាស់ផ្ទះរងគ្រោះទី១.ឈ្មោះ ខេម លក្ខ័ណ ភេទស្រី អាយុ ២១ឆ្នាំ ផ្ទះប្រកសង្ក័សី ជញ្ជាំងក្ដារ មានទំហំ ៦x៥ម៉ែត្រ និងទី២.ឈ្មោះ ខេម រុំ ភេទប្រុស អាយុ ២៧ឆ្នាំ ផ្ទះប្រកសង្ក័សី ជញ្ជាំងក្ដារ មានទំហំ ៩x៦ម៉ែត្រ។
ករណីខាងលើនេះ នៅមិនទាន់ដឹងច្បាស់នៅទ្បើយទេ ដោយសមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវ៕
មតិយោបល់