ព័ត៌មានជាតិ

ស្លុតចិត្ត! បង្គោលឈើរលំសង្កត់លើ ផ្ដាច់ជីវិតបុរសម្នាក់

ពោធិ៍សាត់: កាលពីថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០១៩ វេលាម៉ោង ០៧ និង ១៥ នាទីយប់ មានករណីបុរសម្នាក់ ត្រូវបង្គោលឈើរលំសង្កត់ស្លាប់ ស្ថិតនៅវត្តក្រសាំងព្នៅ ភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ជនរងគ្រោះមានឈ្មោះ សីហា ឌីណា ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិដីនាគ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

មូលហេតុ៖ លើកបង្គោលតភ្លើង ប្រើប្រាស់ក្នុងវត្ត។

បច្ចុប្បន្នសពសជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋយកមក ធ្វើបុណ្យនៅវត្តក្រសាំងព្នៅតាមប្រពៃណី៕

មតិយោបល់