ព័ត៌មានជាតិ

ឆក់ទូរស័ព្ទបុគ្គលិកធនាគារវឌ្ឍនៈ សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យនៅមុខក្រសួងការពារជាតិ

ភ្នំពេញ: កាលពីវេលាម៉ោង ០៧ និង ៣០នាទីយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ មានករណីឆក់ទូសព្ទ័ នៅត្រង់ចំណុចមុខក្រសួងការពារជាតិ ស្ថិតនៅភូមិ១០ ផ្លូវសហពន្ធ័រុស្សី សង្កត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្សយ័មានឈ្មោះ ម៉ី បូរី ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅ និងមុខរបរ មិនពិតប្រាកដ (មានសាធាតុញៀន)។ ជនរងគ្រោះ ឈ្មោះ ខន ស្រីខុជ ភេទស្រី អាយុ ២៩ឆ្នាំ នៅផ្ទះលេខ៦៧អឹ ១ ផ្លូវ២១៥ សង្កត់ផ្សាដេប៉ូទី១ ខណ្ឌទួលគោក មុខរបរ ជាបុគ្គលិកធនាគារវឌ្ឍនៈ ត្រូវចោរឆក់ទូសព្ទ័ ០១ គ្រឿងម៉ាក អាយហ្វូន៧ផ្លើស ពណ៌ខ្មៅ។

ក្រោយកើតហេតុជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅអធិការនគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចំណែកឯទូរស័ព្ទ ត្រូវបានប្រគល់ជូនជនរងគ្រោះវិញហើយ៕

មតិយោបល់