ស៊ីរីៈ ប្រទេសតួកគី និងរុស្ស៊ី បានចាប់ផ្តើមល្បាតរួមគ្នា នៅក្នុងខេត្ត Idlib ដែលជាមូលដ្ឋានទ័ពដ៏សំខាន់ចុងក្រោយ របស់ក្រុមប្រឆាំងស៊ីរី នៅក្នុងប្រទេស។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩។
រដ្ឋមន្ត្រីការពារជាតិតួកគីលោក Hulusi Akar បានប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃសុក្រថា កិច្ចព្រមព្រៀងមួយ ត្រូវបានធ្វើឡើងកាលពីខែកញ្ញាឆ្នាំមុន ដែលមានបំណងការពាររដ្ឋាភិបាលស៊ីរី ពីការចាប់ផ្តើមវាយប្រហារនៅខេត្ត Idlib ដែលមានប្រជាពលរដ្ឋរស់នៅទីនោះជិត ៣ លាននាក់។
Idlib គឺជាខេត្តមួយ ដែលគ្រប់គ្រងដោយពួកឧទ្ទាមស៊ីរី និងក្រុមប្រដាប់អាវុធ Hay’et Tahrir al-Sham ដែលធ្លាប់ជាសម្ព័ន្ធអាល់កៃដាពីមុន។
យោងតាមកិច្ចព្រមព្រៀងនេះ កងកម្លាំងរុស្ស៊ី នឹងល្បាតនៅតំបន់គែមនៃខេត្ត ដែលកាន់កាប់ដោយពួកឧទ្ទាម ខណៈកងទ័ពតួកគី នឹងធ្វើប្រតិបត្តិការនៅក្នុងតំបន់គ្មានយោធា៕
មតិយោបល់