ព័ត៌មានជាតិ

បុរសម្នាក់ងោកមួយភាំង បើកលុចស៊ីស ៣៣០ ស្លាកលេខ ភ្នំពេញ 2AG-5324 ធ្លាក់ប្រទ្បាយ

ប៉ៃលិន: កាលពី​វេលាម៉ោង ៩ និង ៣០នាទីយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ មានករណីបើក​រថយន្ត​ធ្លាក់ប្រទ្បាយមួយ បណ្តាលឲ្យខូចខាតរថយន្ត តែមិនបង្កឲ្យមានមនុស្សរងរបួសនោះទេ នៅចំណុចភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

រថយន្តម៉ាកលុចស៊ីស ៣៣០ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AG-5324​ ធ្វើដំណើរពីលិចមកកើត បើកបរដោយឈ្មោះ មុំ សំអូន ភេទប្រុស អាយុ ៣៧ ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

មូលហេតុ៖ ​បណ្តាលមកពីកត្តាមនុស្ស បើកបរក្នុងស្ថានភាពងងុយដេក។ បច្ចុប្បន្នម្ចាស់​រថយន្ត​ កំពុងទាក់ទងរករថយន្តផេ្សងទៀត ដើម្បីអូសចេញពីប្រឡាយឡើងវិញ៕

មតិយោបល់