សៀមរាបៈ នៅថ្ងៃទី០៨ ខែមិនា ឆ្នាំ២០១៩ មានករណីក្មេងលង់ទឹកស្លាប់ម្នាក់ ត្រង់ចំណុចចំការកូរ៉េ ស្ថិតនៅខាងកើតភូមិត្រពាំងស្វាយ ឃុំរើលស្រុកពួក ខេត្តសៀមរាប។
ក្មេងរងគ្រោះឈ្មោះ ហូន ធីតា ភេទស្រី អាយុ១១ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បាននាំគ្នា (ក្មេងៗ) ទៅចុះងូតទឹកស្រះ ដែលមានជម្រៅប្រហែល៧ម៉ែត្រ ខណៈនោះប្អូនប្រុសជនរងគ្រោះ បានលង់ទឹក ទើបក្មេងស្រីរងគ្រោះជាបងស្រី ទៅជួយ បែរជាត្រូវលង់ទឹកស្លាប់ខ្លួន ចំណែកប្អូនត្រូវប្រជាពលរដ្ឋជួយបាន ហើយសពក្មេងរងគ្រោះ ក៏ត្រូវបានស្រង់យកមកផ្ទះវិញផងដែរ។
បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះ ទៅគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់