ភ្នំពេញៈ កាលពីវេលាម៉ោង ៩ និង៣០នាទីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះអនុវត្តចំណារអនុញ្ញាតិឲ្យបង្រ្កាបជាក់ស្តែងលេខ ០៩៦ អ.យ.ខ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ របស់លោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ ធ្វើការបង្រ្កាបជាក់ស្តែង ករណី ប្រព្រឹត្តិអំពើសញ្ចារកម្ម នៅចំណុចហាងម៉ាស្សា អ័រគីដេ ផ្ទះលេខC១៤ ផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រតិបត្តិការខាងលើ បានឃាត់ខ្លួនមនុស្សចំនួន ៣៧នាក់ ក្នុងនោះមាន ៖ អ្នកគ្រប់គ្រង ០៣នាក់, បុគ្គលិកធម្មតា ០៤នាក់, សន្តិសុខ ០១នាក់, នារីម៉ាស្សា ២៣នាក់ (អនីតិជន០២នាក់) និងភ្ញៀវ ០៦នាក់ មកកាន់ការិយាល័យ ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវតាមនីតិវិធី៕
មតិយោបល់