ព្រះសីហនុៈ យោងតាមផេក នាយកដ្ឋាន ផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្ត និង ម៉ូតូរម៉កដឹកជនបរទេស បណ្តាលឲ្យមនុស្សប្រុសស្រីរងរបួសធ្ងន់ស្រាល៥នាក់ ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១ យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ នៅលើផ្លូវឯករាជ្យ ត្រង់ចំណុចផ្សារលើ កែងអិលវី ស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេមានរថយន្តខាងលើបើកបរក្នុងស្ថានភាពស្រវឹង លុះមកដល់ចំណុចកើតហេតុ បានទៅបុកម៉ូតូរម៉កដឹកជនជាតិអាល្លឺម៉ង់ជិះមានគ្នា២នាក់ ហើយរថយន្តជ្រុលបុកម៉ូតូ១គ្រឿងទៀតជិះគ្នាចំនួន៣នាក់ បណ្ដាលឲ្យមានរងរបួសធ្ងន់ស្រាលមនុស្សចំនួន៥នាក់ស្រី២នាក់។
ជនរងគ្រោះទាំង៥នាក់ បានបញ្ជូនទៅសម្រាកព្យាបាលនៅគ្លីនិកចាក់អង្រែ និងអ្នករួមដំណើរលើម៉ូតូ សម្រាកព្យាបាលនៅគ្លីនិកបាយ័ន។
ក្រោយពេលពិនិត្យជាតិអាល់កុល អ្នកបើករថយន្តបង្កគ្រោះថ្នាក់ មានផ្ទុកជាតិអាល់កុល០,៥៨mlg/L៕
មតិយោបល់