ព័ត៌មានជាតិ

ប្ដីស្លុតចិត្ត ព្រឹកទ្បើងឃើញសពប្រពន្ធ ក្នុងទឹកស្រះ..

រតនគិរី: កាលពីវេលាម៉ោង ០១ រសៀលថ្ងៃទី ០៨ ខែមិនា ឆ្នាំ២០១៩ មានករណីស្ត្រីម្នាក់ លង់ទឹកស្លាប់ ស្ថិតនៅភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ​ ខេត្តរតនគិរី។

ជនរងគ្រោះឈ្មោះ សុខ កាភា ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិទំពួន ស្នាក់នៅក្នុងចម្ការស្វាយចន្ទី និងប្តីមានឈ្មោះ ងួន ភឿន អាយុ ៤០ឆ្នាំ អ្នកទាំងពីរស់នៅក្នុងភូមិឃុំកើតហេតុ ។

តាមប្រពភពីកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៩ ជនរងគ្រោះ បានយកមងទៅដាក់ ដើម្បីយកត្រីមកធ្វើម្ហូប តែជាអកុសលក៏លង់ទឹកស្លាប់ រហូតមកដល់វេលាម៉ោង ១០ ព្រឹកថ្ងៃទី​ ០៨ ខែមិនា ឆ្នាំ២០១៩ ត្រូវបានប្ដីប្រទះឃើញសាកសព នៅក្នុងស្រះទឹក។

ក្រោយពីធ្វើកោសល្យវិច័យរួច សមត្ថកិច្ច បានអះអាងថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ទើបប្រគល់សពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់