ព័ត៌មានជាតិ

បុរសម្នាក់ ជិះម៉ូតូបុកឆ្កែ បណ្ដាលឲ្យរងរបួសយ៉ាងដំណំ

ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់បានជិះម៉ូតូបុកឆ្កែ បណ្តាលឲ្យរងរបួសធ្ងន់ កាលពីម៉ោងជិត៧យប់ថ្ងៃ២ ខែកក្កដា ឆ្នាំ២០១៩ នៅក្រុម១៣ ភូមិ០៣ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ជនរងគ្រោះ ឈ្មោះផាត់ ផាត ភេទប្រុស អាយុ ២៨ ឆ្នាំ ទីលំនៅបច្ចុប្បន្ននៅក្រុម ០៤ ភូមិ០១ ឃុំទំនប់រលក ស្ទឹងហាវ ខេត្តព្រះសីហនុ។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅមន្ទីរពេទ្យចម្ការចេក ចំណែកវត្ថុតាងម៉ូតូ ត្រូវបានយកមករក្សារទុកនៅអធិការដ្ឋានស្រុកស្ទឹងហាវ៕

មតិយោបល់