ព័ត៌មានជាតិ

ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម​ទម្លាក់​ប្រអប់​ថ្ម​ជម្រក សិប្បនិមិ្មត​ចំនួន​១០​ដុំ​ក្នុង​ដែន​សហគមន៌​នេសាទ​ស្រុក​ព្រៃនប់​

​ខេត្ត​ព្រះសីហនុ​៖ កាលពី​ព្រឹក​ថ្ងៃទី​១១ ខែ វិច្ឆិកា ឆ្នាំ​២០១៤ ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម បាន​នាំយក​ប្រអប់​ថ្ម​ជម្រក​សិប្បនិមិ្មត ទៅ​ទម្លាក់ នៅ​ក្មុង​ដែន​នេសាទ​សហគមន៌​ព្រៃនប់​២ ស្ថិតនៅ​មុខ​ឃ្លង​ព្រែក​កំពង់​ចិន ភូមិ​ទួល​សង្កែ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដោយ​មាន​ការចូលរួម​ពី​ឯកឧត្តម យុទ្ធ ភូថ​ង រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។​

​លោក នេន ចំរើន នាយខ​ណ្ឌ​រ្ដឋបាល​ជលផល​កំពង់​សោម មានប្រសាសន៍​អោយដឹងថា ជម្រក​ថ្ម​សិប្បនិម្មិត ដែល​យើង​យកមក​ទំលាក់​នាពេលនេះ មាន​១០​ដុំ ធ្វើ​អំពី​បេង​តុង មាន​ទំហំ ១m x ១m ក្នុង​១​ដុំ​មាន​ទម្ងន់ ៥៤៨​គីឡូក្រាម ដើម្បី​ការពារ​កន្លែង​បន្ត​ពូជ​របស់​គ្រែង​ឈាម ទប់ស្កាត់​បទល្មើស​នេសាទ​គ្រែង​ឈាម​បាន​មួយកំរិត ព្រមទាំង​ធ្វើ​ការបែងចែក​តំបន់​អភិរក្ស និង​តំបន់​ធ្វើ​នេសាទ​គ្រែង​ឈាម និង ជា​ជម្រក​សុវត្ថិភាព​តាម​មច្ឆា​ជាតិ​។ ការទម្លាក់​ថ្ម សិប្បនិម្មិត ដើម្បី​បង្កើន​ជីវភាព​ប្រជា​នេសាទ គ្រែង​ឈាម អោយ​មាន​ការកើនឡើង ធានាបាន​និរន្តរភាព​គ្រែង​ឈាម​នាពេល​អនាគត ក្នុងការ​ធ្វើ​នេសាទ​ដោយ​ដៃ សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជា​នេសាទ​អចិន្ត្រៃយ៍ ៤ ភូមិ គឺ ភូមិ​ព្រែក​ប្រស់ ព្រៃ​សង្កែរ ព្រែក​ទាល់ និង​ភូមិ​កំពង់​ចិន ក្នុង​ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ។ ប្រជា​នេសាទ​ដោយ​ប្រយោល​មាន ២​ភូមិ គឺ​ភូមិ​ជម្ពូរ​ខ្មៅ ភូមិ​កោះ​ខ្យង ឃុំ​ទួល​ទទឹង ឃុំ​អូរ​ជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅ​ឆ្នាំ ២០០៦ រហូតដល់​២០០៩ សហគមន៍​នេសាទ បាន​ទទួល​ការគាំទ្រ​ពី​អង្គការ​ស៊ីហ្វ​និច បាន​បង្កើត​ធនាគារ​ក្តាម​សេះ ដែល​សុវត្ថិភាព​គ្រែង​ឈាម បាន​ទម្លាក់​ថ្ម​ជម្រក​សប្ប​និម្មិត ចំនួន ២៤​ដុំ ។ ការទម្លាក់​ថ្ម​សិប្បនិមិ្ម​ត​មាន​សារះសំខាន់​ណាស់ ដើម្បី​បង្កើន​ជម្រក​របស់​មច្ឆា​ជាតិ​នៅក្នុង​ដែន​សហគមន៌​នេសាទ​សមុទ្រ ព្រម​ទាំង​ការថែរក្សា អភិរក្ស​គ្រែង​ឈាម និង​មច្ឆា​ជាតិ​ឪ្យ​បាន​គង់វង្ស និង​សម្បូរ​ឡើងវិញ ជាពិសេស​ទប់ស្កាត់​នូវ​ការធ្វើ​នេសាទ​ដោយ​ខុសច្បាប់​ពី​សំណាក់​ជន​ខិលខូច​មួយ​ចំនួន​ផង​ដែរ ។​
​ឯកឧត្តម យុទ្ធ ភូថ​ង រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង នេសាទ មានប្រសាសន៍​សំណេះសំណាល​ដោយ​គូសបញ្ជាក់ថា ការទម្លាក់​ជម្រក​ថ្ម​សិប្បនិម្មិត​នេះ គឺ​ដើម្បី​ការពារ​កន្លែង​បន្ត​ពូជ​របស់​មច្ឆា​ជាតិ ទប់ស្កាត់​បទល្មើស ការធ្វើ​នេសាទ​ខុសច្បាប់ ដែល​ធ្វើអោយ​មាន​ការប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់នៅ​ក្នុង​ការ​ធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​របស់​ប្រជា​នេសាទ​ក្នុង​ដែន​សហគមន៍​ដែល​រស់នៅ​ជា​អចិន្ត្រៃយ៍​ដោយ​ពឺងផ្អែក​ទៅលើ​ការធ្វើនេ​សាទ ដោយ​ដៃ សំរាប់​ដោះស្រាយ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ របស់​បងប្អូន ដោយ​ការពារ​មិនអោយ​មាន​ការ​លួច​ធ្វើ​នេសាទ​ដោយ​ទូក​អួន​អូស​ដែល​ច្បាប់​ហាមឃាត់ ពង្រីក​ដែន​នេសាទ​សំរាប់​ទុក​អោយ​ប្រជា​នេសាទ​ក្រីក្រ ដែល​គ្មាន​មធ្យោបាយ​ចេញទៅ​នេសាទ​នៅ​សមុទ្រ​ក្រៅ បង្កើន​ឡើងវិញ នូវ​ប្រភព​ធនធាន​ជលផល​ក្នុង​តំបន់ និង ដើម្បី​ការពារ​បាន​នូវ​បរិស្ថាន ជីវចម្រុះ បាតសមុទ្រ​បាន​ល្អប្រសើរ​ផងដែរ ឯកឧត្តមក៌​បាន​ធ្វើកា​រ អំពាវនាវ​ដល់​ប្រជា​នេសាទ​ចូលរួម រួម​ថែរក្សា និង​អភិរក្ស​តំបន់​សហគមន៌​របស់​ខ្លួន ដើម្បី​ផលប្រយោជន៌​រួមរប​ស់​យើង​ទាំងអស់គ្នា​ក្នុង​ការប្រកប​មុខរប​រ​នេសាទ​ជា​លក្ខណ​គ្រួសារ ៕​ ​ ​

2014-11-13_094333

មតិយោបល់