ព័ត៌មានជាតិ

Update៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ១គ្រឿង ត្រូវម៉ូតូជិះបុកពេញទំហឹង ស្លាប់ និងរបួសមនុស្ស ៣នាក់

ស្វាយរៀង: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្ត បណ្តាលឲ្យស្លាប់មនុស្ស ២នាក់ និងរងបួសធ្ងន់ម្នាក់ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។

ជនរងគ្រោះ ឈ្មោះ ស៊ុ ប៊ី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ រស់នៅភូមិក្រសាំង ឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង (អ្នកបើកម៉ូតូ) រងបួសធ្ងន់ និងអ្នករួមដំណើរ២នាក់៖

១.ឈ្មោះ ទេព ធា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខធ្វើស្រែ មានទីលំនៅភូមិឃុំ ជាមួយគ្នា ពាក់មួកសុវត្ថិភាព (ស្លាប់)។

២.ឈ្មោះ ស៊ុ សុប៉ាវ ភេទប្រុស អាយុ៦ឆ្នាំ ជនជាតិខ្មែរ សិស្ស មានទីលំនៅភូមិច្រកឬស្សី សង្កាត់បាទី ក្រុងបាវិតខេត្តស្វាយរៀង មិនពាក់មួកសុវត្ថិភាព (ស្លាប់)។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ ម៉ូតូធំម៉ាក Honda AX1 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BC-8763 ជិះគ្នា៣នាក់ ធ្វើដំណើរពីកើតទៅលិច មកដល់ចំណុចកើតហេតុ បានវ៉ារថយន្តកុងតឺន័រមួយគ្រឿង ធ្វើដំណើរស្របទិសគ្នា ជ្រុលទៅបុករថយន្តដឹកជីមួយគ្រឿង ម៉ាកហ៊ីហិនដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-3439 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីលិចទៅកើត។

ករណីនេះ បណ្តាលឲ្យស្លាប់មនុស្ស២នាក់ភ្លាមៗនៅនឹងកន្លែង ខណ:ម្នាក់ទៀតរងបួសធ្ងន់ ត្រូវសមត្ថកិច្ចហៅរថយន្ត សង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យខេត្តស្វាយរៀង។

ក្រោយកើតហេតុ សព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃប្រណី ចំណែករថយន្ត និងម៉ូតូ សមត្ថកិច្ច យកមករក្សាទុក នៅប៉ុស្តិ៍រដ្ឋបាលព្រៃអង្គុញ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕

មតិយោបល់