ព័ត៌មានជាតិ

ចៃដន្យយ៉ាងនេះ! អង្គុយអារឈើសុខៗស្រាប់តែមែកឈើធ្លាក់ចំក្បាលស្លាប់មួយរំពេច​

រតនគិរី: បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុបន្ទាប់ពីមែកឈើធ្លាក់ចំក្បាលបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និងនិង០០នាទីថ្ងៃត្រង់ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភ្នំទីនណាង ស្ថិតនៅក្នុងភូមិរ៉ក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរនគិរី។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ភុយ ទូត ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិឡាវ មានទីលំនៅភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី។

តាមសមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅអារឈើគ្រឿងផ្ទះនៅចំណុចកើតហេតុខាងលើ ពេលកំពុងអង្គុយអារឈើសុខៗស្រាប់តែមែកឈើធ្លាក់ចំពីលើក្បាលស្លាប់ភ្លាមៗមួយរំពេចតែម្តង។

បច្ចុប្បន្នសមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យលើសាកសព ពិតជាមែកឈើធ្លាក់ចំក្បាលស្លាប់ពិតប្រាកដមែន ហើយបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់