នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៩ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ២៤០គ្រឿង និងផាកពិន័យបានថវិកាសរុបចំនួន ៦៥៩,៣៥០,០០០ រៀល។
ដោយសង្កេតឃើញថា ចំនួនរថយន្ត ដែលចាប់បានទាំងនេះ មានការកើនឡើងចំនួន ២៥ គ្រឿង គឺពី ២១៥ គ្រឿង ក្នុងខែមករា ឆ្នាំ២០១៩ មក ២៤០ គ្រឿង ក្នុងខែកុម្ភៈ ឆ្នាំ២០១៩ ។
សូមបញ្ជាក់ផងដែរថាក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី ៥តោន រហូតដល់ 57តោន៕
ព័ត៌មានជាតិ
មតិយោបល់