ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុនផលិតទូរស័ព្ទ Huawei ម៉ូដែល Ascend P8 នឹងបង្ហាញជាផ្លូវការនៅក្នុងទីក្រុងឡុងដ៍ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០១៥ ខាងមុខ ជាមួយសមត្ថភាពដ៏អស្ចារ្យទៅលើផ្នែកអេក្រង់ និងកាមេរ៉ា។
បើទោះបីជាព័ត៌មានលម្អិតរបស់ Huawei Ascend P8 នៅមិនទាន់មានក្ដី ប៉ុន្តែត្រូវបានអ្នកគាំទ្រ លួចបង្ហើបឲ្យដឹងថា Ascend P8 នឹមានអេក្រង់ប្រភេទ Corning សម្រាប់ប្រជែងជាមួយ Galaxy S6 របស់ក្រុមហ៊ុន Samsung។
មិនត្រឹមតែប៉ុណ្ណោះ ប្រភពដដែលបានបន្តទៀតថា Huawei Ascend P8 នឹងបំពាក់កាមេរ៉ាទំហំ ១៣មេហ្គាភិចស
សែល ដែលមានសមត្ថភាពខ្ពស់ក្នុងការផ្ដិតយករូបភាព និងវីដេអូ៕
មតិយោបល់