ភ្នំពេញៈ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ នៅអធិការដ្ឋានខណ្ឌសែនសុខ បង្ហាញមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញចំនួន៥នាក់ ក្រោយពីកម្លាំងជំនាញ ក្រោមបញ្ជាផ្ទាល់ពីលោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ ស្រាវជ្រាវបង្ក្រាបចាប់ខ្លួនបាន៨នាក់ កន្លងមកថ្មីៗនេះ ចំណែក៣នាក់ក្រោយសាកសួរ ពុំមានពាក់ព័ន្ធ អនុញាតិឲ្យវិលត្រឡប់ទៅវិញ ។
តាមលោកអធិការខណ្ឌបានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ ត្រូវបង្ហាញមុខ នារសៀលនេះ ជាមុខសញ្ញា ប្រព្រឹត្តបទល្មើសឆក់យ៉ាងសកម្ម តាមផ្លូវ សាធារណៈ ក្នុងរាជធានីភ្នំពេញ ។ លោក អធិការបន្តទៀតថា កាលពីយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩កន្លងមក ផ្តើមដោយ កម្លាំងចាប់ជនសង្ស័យមានម្នាក់ ឈ្មោះ អេង អូន កំពុងជិះម៉ូតូ តាមផ្លូវហាណូយ នាំទៅសាកសួរ ទើបដឹងគោលដៅ នៅវេលាម៉ោង១០យប់ កម្លាំងចុះទៅ ក្របួចចាប់បានសរុប៨នាក់ នៅចំណុចហាង អូប៉ាម៉ាស្រាក្រឡុក ផ្លូវ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ នាំយកទៅសាកសួរ រកឃើញ៥នាក់ សកម្មឆក់ ចំណែក៣នាក់ទៀត មិនមានពាក់ព័ន្ធ ។
ជនសង្ស័យទាំង៥នាក់ ទី១ ឈ្មោះ អេង អូន ភេទប្រុស អាយុ១៦ឆ្នាំ ។ ទី២ ឈ្មោះ ម៉ៅ សុថា ហៅក្តាម ភេទប្រុស អាយុ២០ឆ្នាំ ។ ទី៣ ឈ្មោះ នុង បូរី ភេទប្រុស អាយុ១៧ឆ្នាំ ។ ទី៤ ឈ្មោះ ហេង វណ្ណនិត ភេទប្រុស អាយុ១៧ឆ្នាំ ។ ទី៥ ឈ្មោះប៊ុន ហេង ភេទប្រុស អាយុ១៦ឆ្នាំ ។ ជនសង្ស័យទាំង៥នាក់ស្នាក់នៅក្នុងខណ្ឌសែនសុខ ។
ជនសង្ស័យក្រោយពីបង្ក្រាបចាប់ខ្លួនបាន រហូតមកដល់រសៀលថ្ងៃទី២៩ នេះបង្ហាញមុខជាសាធារណៈមុននឹងបញ្ជូនទៅតុលាកា ៕
មតិយោបល់