រនតគិរីៈ បុរសម្នាក់ជាប់ខ្នោះរបស់សមត្ថិកិច្ចក្នុងករណីរំលោភសេពសន្ធវៈកាលពីវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី ០៧ ខែ មីនា ឆ្នាំ២០១៩ កន្លងទៅ នៅចំណុចក្រោយភូមិតាំងសេ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ។
បន្ទាប់ពីប៉ុស្តិ៍រដ្ឋបាលឃុំញ៉ាង បានទទួលពាក្យបណ្តឹងពីឪពុកក្មេងស្រីរងគ្រោះ នៅថ្ងៃទី ០៨ ខែ មីនា ឆ្នាំ២០១៩ នៅវេលាម៉ោង ១០ សមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុនិងត្រួតពិនិត្យ ដោយបាននាំខ្លួនជនសង្ស័យឈ្មោះ សល់ បីញ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចារ៉ាយ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុខាងលើ យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក ជាប់ពាក់ព័ន្ធករណីរំលោភសេពសន្ថវ:ទៅលើអនិតីជន ។
រីឯក្មេងស្រីរងគ្រោះ ឈ្មោះ ក.ស ។
បន្ទាប់មកដោយមានការចង្អុលបង្ហាញ ពីលោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក្រោយមកសមត្ថកិច្ចបាន ធ្វើការឃាត់ខ្លួនជនសង្ស័យបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកអណ្តូងមាស និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តដើម្បីយកទៅផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕
មតិយោបល់