ព័ត៌មានជាតិ

ក្មេងស្រីម្នាក់ត្រូវរថយន្ត លុចស៊ីស ឆក់យកជីវិត ភ្លាមៗនៅព្រះសីហនុ

ព្រះសីហនុ: ក្មេងស្រីម្នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីត្រូវរថយន្តបុក បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅក្រុម23 ភូមិ3 សង្កាត់លេខ1 ក្រុងព្រះសីហនុ។

តាមសមត្ថកិច្ចបញ្ជាក់ឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៏នេះកើតឡើងរវាងរថយន្តម៉ាកLEXUS RX300ពណ៌ស គ្មានផ្លាកលេខ បុកប៉ះជាមួយក្មេងស្រីឈ្មោះ សុខ ស្រីឡាវ អាយុ២ឆ្នាំកន្លះ
មាន ឪពុកឈ្មោះ ជិន មានអាយុ 45 ឆ្នាំមុខរបរនេសាទ។

ម្តាយឈ្មោះសុខ សម្ភស្ស អាយុ45ឆ្នាំ
រស់នៅ ក្រុម19ភូមិ3សង្កាត់លេខ1 ក្រុង
ព្រះសីហនុ ។

ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួន ទុករថយន្តចោល ត្រូវសមត្ថកិច្ចចរាចរណ៍យកទៅរក្សាទុកដើម្បីដោះស្រាយបន្ត រីឯសាកសពបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់