បាត់ដំបងៈ លោកអធិការក្រុងបាត់ដំបងបានប្រាប់Post News ថា នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៣ និង ៥នាទី មានករណីឆក់ខ្សែភ្លើងបណ្តាលអោយបុរសម្នាក់ស្លាប់ នៅចំណុចក្រុមទី៥ ភូមិដំណាក់លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជនរងគ្រោះឈ្មោះ ម៉ា សាមីត ភេទប្រុស អាយុ៣៥ឆ្នាំ មានមុខរបរ បើកបររថយន្ត មានទីលំនៅកន្លែងកើតហេតុខាងលើ។
តាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុ ជនរងគ្រោះ បានយកដងឫស្សីតដែក ដោតព្រីចេញពីក្នុងផ្ទះទៅឆក់ត្រីក្នុងអណ្តូងនៅចំហៀងផ្ទះចំងាយ៥ម៉ែត្រ មិនដឹងមូលអ្វីទើបបណ្តាលឲ្យឆក់ស្លាប់បែបនេះ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យកន្លែងកើតហេតុរួចទើបប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់