ព័ត៌មានជាតិ

គ្រោះថ្នាក់​ចរាចរណ៍ថ្ងៃទី ១២ កុម្ភៈ ​បណ្តាល​ឲ្យ​មនុស្សស្លាប់ ០៧ នាក់

បើយោងតាមរបាយការណ៍​អគ្គស្នងការនគរបាលជាតិ​បាន​ផ្សាយ​ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី ១២ ខែ កុម្ភៈ ​ ក្នុងទូទាំងប្រទេស មាន ១១ ករណី ក្នុងនោះ យប់មាន ៦ ករណី ។ គ្រោះថ្នាក់ចរាចរណ៍ទាំង ១១ ករណីនេះដែរ បានបណ្តាល​ឲ្យមនុស្សស្លាប់ ០៧ នាក់ និង រងរបួស ស្រាល ៤ នាក់ និងរបួសធ្ងន់ ០៨ នាក់ ។​

ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១១លើក បានបង្កឲ្យខូចខាតយានយន្តសរុប ១៧គ្រឿង ក្នុងនោះម៉ូតូ ០៩គ្រឿង , រថយន្តធុនតូច ០២គ្រឿង,រថយន្តធុនធំ ០៥គ្រឿង ,យានផ្សេងៗ ០១គ្រឿង និង ថ្មើរជើង ម្នាក់ ។
IF
រូបតំណាង​

មតិយោបល់