ភ្នំពេញៈ យុវជនជាកម្មករសំណង់ម្នាក់ខ្យល់គរដួលដេកផ្កាប់មុខ ត្រូវបានអ្នកក្បែរខាងប្រទះឃើញ រថយន្តរថយន្តសង្រ្គោះមកដល់ពិនិត្យជាក់ស្តែង បានស្លាប់បាត់ទៅហើយ ទើបបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅការដ្ឋានសំណង់កំពុងសាងសង់តាមផ្លូវបេតុង ក្រុម១ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។
ជនរងគ្រោះឈ្មោះ នីន ភ័ណ្ឌ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ខាងលើ មានស្រុកកំណើតភូមិស្វាយព្រៃ ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម ។
តាមសាច់ញាតិនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះដេកនៅដីខាងមុខការដ្ឋាន ក្នុងសភាពសន្លប់បែកពពុះមាត់ រួចទៅហើយ មិនដឹងថា ពីពេលណាមកទេ ឃើញដូច្នោះ ផ្អើលទាំងអ្នកក្បែរខាងហៅរថយន្តសង្គ្រោះមកពិនិត្យជាក់ស្តែង ជនរងគ្រោះបានស្លាប់បាត់ទៅហើយមិនអាចដឹកយកទៅសង្រ្គោះបានទេ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យ ។
សាកសពដោយឆ្លងកាត់ការពិនិត្យ កោសល្យវិច័យ និងគ្រូពេទ្យ រួចឃើញថា ស្លាប់ដោយគាំងបេះដូង ទើបប្រគល់សាកសពជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕
មតិយោបល់