ព័ត៌មានជាតិ

ចុម! ពេលឃើញនាំគ្នាជិះរត់ដល់ពេលឃាត់បានចោទថាសមត្ថកិច្ច គៀបស៊ីទៅវិញ

ភ្នំពេញ: ក្មេងទំនើងមុខសញ្ញាប្រើប្រាស់គ្រឿងញៀន២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចដេញតាមឃាត់ខ្លួនបានខណ:ដែលឃើញសមត្ថកិច្ចល្បាតនាំគ្នាបើកម៉ូតូរត់គេចខ្លួន កាលពីវេលាម៉ោង២រំលងអធ្រាត្រចូលថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៩ ដោយដេញចាប់តាំងពីផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រហូតដល់ផ្លូវ២០០៤ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ទើបឃាត់បាន ។

ជនសង្ស័យ ទី១ឈ្មោះ រីម សីហា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ។
ទី២ ឈ្មោះ ផុន សានយ៉ា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដទាំង២នាក់ស្នាក់នៅភូមិផ្សារចាស់ ឃុំក្សេម
ក្សាន្ត ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានឲ្យដឹងថាមុនឃាត់ខ្លួនយុវជនខាងលើស្របពេលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍កំពុងជិះម៉ូតូល្បាតក្នុងមូលដ្ឋានមកដល់ផ្លូវ១៩៨៦ស្រាប់តែឃើញក្រុមក្មេងទំនើង២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ កំពុងជិះឌុបគ្នា គ្រាន់តែឃើញសមត្ថកិច្ចស្រាប់តែក្មេងទំនើងខាងលើនាំគ្នាបន្ថែមល្បឿនជិះម៉ូតូរត់គេច ទើបកម្លាំងសមត្ថកិច្ចដេញតាមពី
ក្រោយរហូតដល់ចំណុចផ្លូវ២០០៤ខាងលើទើបចាប់ឃាត់បាន ។

សមត្ថកិច្ចបន្តថាពេលចាប់ឃាត់ខ្លួនបានក្មេងទំនើងទាំង២នាក់ខាងលើមិនព្រម ទៅតាមការហៅរបស់សមត្ថកិច្ចឡើយដោយនៅឡូរឡាពេញដងផ្លូវព្រមទាំងស្រែកដាក់ ក្រុមសមត្ថកិច្ចខាងលើថាចង់គៀបពួកវាធ្វើស៊ីទៅវិញ តែទោះយ៉ាងណាក្តី ក្រោយពីឃាត់ខ្លួន យកមកដល់អធិការខណ្ឌ សមត្ថកិច្ចបានធ្វើ

តេស្តទឹកនោមមានសារធាតុញៀន ទាំង២នាក់ទើប ឃាត់ខ្លួនតែម្តង ៕

មតិយោបល់