ព័ត៌មានជាតិ

ទើបចេញពីពន្ធនាគារបាន ០៣ខែរឿងរក្សាទុកគ្រឿងញៀន ពេលនេះ មកជួញដូរគ្រឿងញៀន

កណ្តាលៈ បុរសជាជនសង្ស័យម្នាក់ ធ្លាប់ជាប់ពន្ធធនាគារ០១លើករួចទៅហើយក្នុងករណីរក្សាទុកនូវសារធាតុញៀន និងទើបត្រូវដោះលែងបានចំនួនតែ០៣ខែមិនទាន់បានស្រួលបួលផង ក៏បានបន្តសកម្មភាពជួញដូរគ្រឿងញៀនម្តង ហើយត្រូវបានសមត្ថកិច្ចស្រុកកោះធំធ្វើការបង្រ្កាប និងដកហូតវត្ថុតាងគ្រឿងញៀន០៧កញ្ចប់តូច។

នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ២ និង៤០នាទីរសៀល នៅចំណុច ភូមិចុងព្រែក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល។ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនសង្ស័យ ឈ្មោះរិ សារ៉ាន់ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិចុងព្រែក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ ចំណែវត្ថុតាងដកហូតរួមមាន ក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក Ice) ចំនួន ០៧កញ្ចប់តូច,ទូរស័ព្ទដៃម៉ាកណូគាចុចពិល ចំនួន ០១គ្រឿង,កូនកន្ត្រៃ ចំនួន ០១ និងកាបូបដៃចំនួន០១។

សូមបញ្ជាក់ថាជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការម្ដងរួចមកហើយ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥។

នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ជនសង្ស័យរូបនេះត្រូវបានតុលាការដោះលែងចេញពីពន្ធនាគារវិញ។ លុះនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ១៤ និង ៤០នាទី ក្រោយពីការតាមដានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់របស់សមត្ថកិច្ច និងបានទទួលព័ត៌មានពីមហាជនល្អថា ជនសង្ស័យឈ្មោះ រិត សារ៉ាន់ កំពុងធ្វើ សកម្មភាពលក់គ្រឿងញៀន នៅចំណុចភូមិចុងព្រែក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ។ ភ្លាមនោះសមត្ថកិច្ចនគរបាលស្រុកកោះធំ បានចុះដល់កន្លែងកើតហេតុ ហើយបានចាប់ឃាត់ខ្លួនជនសង្ស័យ រិត សារ៉ាន់ ត្រួត ពិនិត្យឃើញថ្នាំញៀន(ម៉ាទឹកកកIce)ចំនួន ០៧កញ្ចប់តូច នៅនឹងខ្លួនជនសង្ស័យ ។សមត្ថកិច្ចជំនាញបាននាំខ្លួនជនសង្ស័យ និងវត្ថុតាងថ្នាំញៀន មកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរបន្តចាត់ការតាមនីតិវិធី៕

photo_2016-11-23_23-03-31photo_2016-11-23_23-03-34photo_2016-11-23_23-03-36photo_2016-11-23_23-03-38photo_2016-11-23_23-03-41photo_2016-11-23_23-03-43

មតិយោបល់