ព័ត៌មានជាតិ

ទុកកូនសោជាប់នឹងម៉ូតូ រួចចូលក្នុងផ្ទះធ្វើម្ហូប ពេលធ្វើម្ហូបរួចចេញមកវិញស្រាប់តែបាត់ម៉ូតូ

ភ្នំពេញ: ជនរងគ្រោះឈ្មោះ រចនា ដានិច ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះកើតហេតុ ចំនែកជនសង្ស័យឈ្មោះ ជួរ ម៉េងហុង ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៨១B ផ្លូវ ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ វេលា ម៉ោង ១៦និង៤០នាទី ជនរងគ្រោះបានទុក ម៉ូតូម៉ាក Honda Scopy ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ ១FF-៨៣៤៦ នៅមុខផ្ទះកើតហេតុ ដោយទុកកូនសោជាប់នឹងម៉ូតូ រួចក៏ចូលក្នុងផ្ទះធ្វើម្ហូប ស្រាប់តែជនសង្ស័យជិះកង់មកទុក នៅមុខផ្ទះ រួចចាក់សោម៉ូតូបញ្ឆេះជិះគេចខ្លួន ។

បានបន្តិចក៏ត្រូវបានជនរងគ្រោះឃើញស្រែកចោរៗ ភ្លាមនោះក៏មានសមត្ថកិច្ចយើងល្បាតក្បែរនោះជួយអន្តរាគមន៍ ឃាត់ខ្លួន ជនសង្ស័យ ដកហូតម៉ូតូជនរងគ្រោះមកវិញ និងកង់ជនសង្ស័យជិះធ្វើសកម្មភាព និងត្រួតពិនិត្យជនសង្ស័យរកឃើញដែកកែច្នៃសម្រាប់កាច់សោកម៉ូតូមួយ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅចាត់ ការតាមច្បាប់៕

មតិយោបល់