ប៉ៃលិនៈ កាលពីវេលាម៉ោង ២០និង០០ នាទី ថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៩ មានករណី ហិង្សាដោយចេតនា មួយកើតឡើងនៅចំណុចខាងត្បូងវត្តចាស់ ស្ថិតក្នុងភូមិថ្នល់បត់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ជនរងគ្រោះឈ្មោះ ពាំង ពន ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករអគ្គិសនី។
ជនបង្កឈ្មោះ យ៉ង់ សំរិត ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករអគ្គិសនី អ្នកទាំងពីរស្នាក់នៅបណ្តោះអាសន្នក្នុងភូមិឃុំកើតហេតុខាងលើ ។ មូលហេតុបណ្ដាលមកពីមានទំនាស់ពាក្យសម្ដីនឹងគ្នានៅពេលម៉ោងធ្វើការ លុះដល់យប់ឡើងផឹកស្រាស្រវឹងហើយបង្កជម្លោះឈានទៅដល់ការប្រើហិង្សា។
បច្ចុប្បន្នជនបង្ករត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់៕
ព័ត៌មានជាតិ
មតិយោបល់