កំពង់ស្ពឺៈ តាមសមត្ថកិច្ចឲ្យដឹងថានៅវេលាម៉ោង១១និង៥០នាទីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិតាឡាក់ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បុរសម្នាក់ក្លាយជាជនល្មើសទះកំផ្លៀងប្អូនស្រីហូរឈាមនិងទាញកាំបិតផ្គាក់ប្រុងកាប់ឲ្យស្លាប់ តែត្រូវបានប្រជាពលរដ្ឋក្នុងភូមិនាំគ្នាអន្ដរាគមន៍ចាប់ដកហូតកាំបិតប្រគល់ជូនសមត្ថកិច្ចនគរបាល។
ជនសង្ស័យឈ្មោះវឿន ពេជ្រ ភេទប្រុស អាយុ២៦ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើបានទាញកាំបិតផ្គាក់កាប់ទៅលើឈ្មោះវឿន ស្រីរត្ន័ ភេទស្រី អាយុ២១ឆ្នាំ នៅភូមិឃុំជាមួយគ្នាត្រូវជាប្អូនស្រីបង្កើត មុនឈានដល់សកមមភាពទាញកាំបិតផ្គាក់គឺជនសង្ស័យបានបង្កហិង្សាដោយទះកំផ្លៀងបណ្ដាលឲ្យហូរឈាមច្រមុះ មូលហេតុ គឺជនបង្កសុំលុយពីប្អូនមិនបានហើយក៏កើតជារឿងហេតុតែម្ដង។ ក្រោយមានការអន្ដរាគមន៍ពីបងប្អូនប្រជាពលរដ្ឋចាប់ឃាត់ប្រគល់ជូនសមត្ថកិច្ចចាត់ការកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ដ ចាត់ការតាមនីតិវិធីច្បាប់៕
ព័ត៌មានជាតិ
មតិយោបល់