ព័ត៌មានជាតិ

តូបមួយកន្លែងត្រូវអគ្គិភ័យលេបត្របាក់ខ្ទេច នៅ ស្រុកកំពុងស្វាយ

កំពង់ធំ: នៅថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង០៨និង០០នាទីព្រឹក មានករណីអគ្គិភ័យឆេះតូបមួយកន្លែង
ស្ថិតនៅ ភូមិឥន្ទ:កុមារ ឃុំកំពង់ស្វាយ​ ស្រុកកំពុងស្វាយ។

ម្ចាស់​មានឈ្មោះ លី វណ្ណា ភេទប្រុស អាយុ៣៩ឆ្នាំ តូបទំហំ៤មx៥មធ្វើអំពីឈើ ប្រក់ស័ង្កសីនិងស្លឹក ជញ្ជាំងស័ង្កសីនិងស្លឹក រនាបក្តា។

សម្ភារ:ដែលខូចខាតមាន តូប១ខ្នងទាំងស្រុងទំហំ៤មx៥ម
-អីវ៉ាន់ចាប់ហួយមួយចំនួនតូច
-អង្ករចំនួន០១បេ
-ប្រាក់រៀលចំនួន៥០ម៉ឺនរៀល
-គ្រឿងអលង្ការផ្លាកទីនចំនួន៤,៥ជី
-ទូរសព្ទចំនួន០៦គ្រឿង
-គ្រែដេកចំនួន០១គ្រឿង
-សម្ភារប្រើប្រាស់មួយចំនួនទៀត។
តាមប្រភពមូលហេតុគឺ បណ្តាលមកពីធ្វេសប្រហែសដោយកូនតូចដុតសំរាមក្បែរតូបបណ្តាលឲ្យរាលឆេះ។
ករណីខាងលើមិនបង្កឲ្យរងគ្រោះថ្នាក់មនុស្សឡើយ៕

មតិយោបល់