ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងសាកកម្លាំងគ្នាបណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល

តាកែវ: ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៩និង០០នាទី ស្ថិតនៅលើផ្លូវជាតិលេខ១៤១ចន្លោះគីឡូម៉ែត្រលេខ០៥ .០៦ ក្នុងភូមិតាលាក់ខាងត្បូង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងម៉ូតូ (ក្នុងទិសដៅខ្វែងទិសគ្នា)។

មានម៉ូតូមួយគ្រឿងម៉ាកហុងដាC១២៥ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1BW-3913 បើកបរដោយឈ្មោះ ហ៊ីម ណារីន ភេទប្រុសអាយុ១៤ឆ្នាំមុខរបរសិស្ស រស់នៅភូមិគល់គម ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ(រងរបួសស្រាល) និងរយមដំណើរជាមួយឈ្មោះ ថន កុម្ភះ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស នៅភូមិនៀល ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសស្រាល)ដែលបើកបរមកពីទិសខាងត្បូងលុះមកដល់ចំណុចខាងលើបានបុកម៉ូតូមួយគ្រឿងម៉ាកវ៉េវឆ្លាមពណ៌ក្រហមគ្មានពាក់ផ្លាកលេខបើកបរដោយឈ្មោះទ្រាំង សារី ​ភេទប្រុសអាយុ៧១ឆ្នាំមុខរបរកសិករនៅភូមិត្រពាំងថ្ម ​ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសធ្ងន់)ដែលបើកបរមកពីទិសខាងលិច។ ក្រោយកើតហេតុជនរងគ្រោះត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកអង្គរកា ចំណែកវត្ថុតាងបានរក្សាទុកនៅប៉ុស្តិ៍នគរបាលរបាលគុស ដើម្បីរងចាំការដោះស្រាយតាមនីតិវិធី៕

មតិយោបល់