សុខភាពផ្លូវភេទ គឺពិតជាមានសារសំខាន់ណាស់ទៅសល់សុខុមាសភាពរាងកាយ ជាពិសសគឺជួយឲ្យចំណងស្នេហារបស់អ្នកជាមួយដៃគូកាន់តែមានសុភមង្គល និងផ្អែមល្ហែម។ ពិតណាស់ អាហារមួយចំនួន គឺអាចជួយជំរុញសកម្មភាពផ្លូវភេទ និងជួយឲ្យឆាប់មានកូនផងដែរ។ ហេតុដូចនេះហើយ សម្រាប់បុរស!ដែលចង់ទប់ទល់នឹងប្រតិបត្តិការលើគ្រែជាមួយដៃគូបានយូរ និងកាន់តែមានចំណងផ្លូវភេទជាងមុន គួរទទួលទានអាហារទាំង៥មុខខាងក្រោម៖
១៖ អ័យស្ទ័រ
ប្រភពអាហារគ្រឿងសមុទ្រមួយនេះ គឺសម្បូរទៅដោយសារជាតិស័ង្គសី ដែលអាចជួយបង្កើនលំហូរឈាមទៅកាន់សរីរាង្គផ្លូវភេទរបស់អ្នក ជាពិសេសវាអាចគ្រប់គ្រងអ័រម៉ូនប្រភេទ Testosterone បានយ៉ាងល្អប្រសើរផងដែរ។ ផ្ទុយទៅវិញ ប្រសិនបើយើងខ្វះជាតិស័ង្កសី វាអាចជះឥទ្ធិពលអវិជ្ជមនលើសេរ៉ូម Testosterone ក៏ដូចជារារាំងការបង្កើតមេជីវិតឈ្មោលផងដែរ។ ហេតុដូចនេះហើយ យើងគួរគម្បីបញ្ចូលអ័រស្ទ័រទៅក្នុងរបនអាហារ ដើម្បីបំពេញជាតិស័ង្កសី ដែលរាងកាយត្រូវការជាចាំបាត់។ បន្ថែមពីនេះ បង្កង ក្តាម ក៏ជាប្រភេទអាហារដែលមានជាតិស័ង្កសីផងដែរ។
២៖ ស្រីសាល់ម៉ុន
ជាប្រភេទអាហារសមុទ្រមួយទៀតហើយ ដែលមានតួនារីជួយជំរុញចំណងផ្លូវភេទ។ តែយ៉ាងណា ត្រីដទៃទៀតដែលមានសាច់ពណ៌ផ្កាឈូក ដូចជាស្រីសាឌីន និងត្រីធូណា ក៏សុទ្ធតែមានផ្ទុក អាស៉ីតខ្លាញ់អូមេហ្គា៣ខ្ពស់ផងដែរ ដោយវាមានអត្ថប្រយោជន៍ ក្នុងការជួយជំរុញលំហូរឈាម ព្រមទាំងការពារការបង្កើតកំណក នៅក្នុងសរសៃឈាមផងដែរ។ បន្ថែមពីនេះ អាស៉ីតអូមេហ្គា៣ គឺវាមានសក្តានុពលក្នុងការកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង និងបរិមាណខ្លាញ់ទ្រីគ្លីសេរីត នៅក្នុងឈាម។ ជាមួយនឹងកាពង្រឹងប្រព័ន្ធឈាមរត់ ហានិភ័យនៃការកតើជំងឺជាក់លាក់មួយចំនួន ដែលអាចប៉ះពាល់ដល់មុខងារផ្លូវភេទក៏ត្រូវបានកាត់បន្ថយ។
៣៖ ផ្លែឈើ
ជាការពិតណាស់ ការទទួលទានផ្លែឈើឲ្យបានច្រើន អាចកាត់បន្ថយហានិភ័យ នៃបញ្ហាលិង្គមិនឡើងរឹង បានរហូតសល់១៤ភាគរយ ដោយសារតែពពួកផ្លែឈើដូចជា ផ្លែប៊ឺរី ទំពាំងបាយជូរ ប៉ោម និងផ្លែក្រូច គឺសម្បូរទៅដោយជាតិ Flavonoid ខ្ពស់។ ងាកមកផ្លែឪគឹកក៏អាចជួយឲ្យលិង្គឆាប់ឡើងរឹង និងបង្កើនចំណង់ផ្លូវភេទផងដែរ ព្រោះវាមានផ្ទុកសារធាតុ Citrulline ដែលបញ្ចេញអាស៉ីតអាមីណូនៅក្នុងរាងកាយ។ រីឯឆៃថាវក្រហម មានបរិមាណសារធាតុប្រឆាំងនឹងអុកស៉ីតកម្មវីតាមីន និងនីត្រាតខ្ពស់ ដែលជួយបង្កើនសមត្ថភាពផ្លូវភេទ។
៤៖ សាច់
សាច់ គឺសម្បូរទៅដោយជាតិប្រូតេអ៊ីន ព្រមទាំងអាស៉ីតអាមីណូផងដែរ។ សាច់ភាគច្រើន ដូចជា សាច់គោ សាច់ជ្រូក និងសាច់មាន់មានសារធាតុចិញ្ចឹមដូចជាស័ង្គសី Caritine និង Arginine ដែលជួយឲ្យលំហូរឈាមប្រសើរឡើង។ ដូចគ្នានេះដែរ សារធាតុ Arginine ក៏ងាជយយដោះស្រាយបញ្ហាលិង្គមិនឡើងរឹងកម្រឹតស្រាលទៅមធ្យមផងដេរ។
៥៖ គ្រាប់ធញ្ញជាតិ
ប្រភេទគ្រប់ធញ្ញជាតិ ដូចជាអាល់ម៉ុន គ្រាប់ស្វាយចន្ទី សណ្តែកដី សុទ្ធតែមានជាតិស័ង្កសី និង Arginine ខ្ពស់ ដែលអាចជួយពង្រឹងគុនភាពមេជីវិតឈ្មោល និងបង្កើនសមត្ថភាពក្នុងការមានកូនបានយ៉ាងអស្ចារ្យ៕
មតិយោបល់