ព័ត៌មានជាតិ

អីក៏សាហាវម៉េស! ដោយសារតែប្រចណ្ឌអារកសម្លាប់ប្រពន្ធ រួចផឹកថ្នាំពុលបម្រុងសម្លាប់ខ្លួនតាមក្រោយ..

បន្ទាយមានជ័យ: យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News ប្រចាំខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ស្ត្រីម្នាក់ដែលជាអាជីវករលក់ដូរនៅក្នុងផ្សាររុងក្លឿស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ត្រូវបានប្តីចិត្តកំណាចយកកាំបិតអារកសម្លាប់ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ម្សិលមិញនេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកលក់និងស្នាក់នៅក្បែរនោះយ៉ាងខ្លាំង។

ប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីដែលស្លាប់ខាងលើនេះត្រូវបានគេដឹងថាមានឈ្មោះ លី ហ្គេចហួយ មានអាយុប្រហែលជិត៣០ឆ្នាំ ស្នាក់នៅក្នុងសង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបច្ចុប្បន្នស្រ្តីរងគ្រោះខាងលើនេះ ស្នាក់នៅក្នុងតូបលក់ដូរ ជាមួយនិងប្តីក្នុងកន្លែងកើតហេតុខាងលើ។

ប្រភពដដែលបានបន្តទៀតថា ប្តីស្ត្រីរងគ្រោះខាងលើនេះ ក្រោយពីធ្វើសកម្មភាពអារកសម្លាប់ប្រពន្ធរួចហើយ ក៏បានផឹកថ្នាំពុលសម្លាប់ខ្លួនផងដែរ តែដោយតែមានគេឃើញទាន់ ក៏ប្រញាប់បញ្ជូនទៅសង្គ្រោះទាន់ពេលវេលា ទើបអាចរួចផុតពីក្រញ៉ាំមច្ចុរាជ។

ចំណែកឯមូលហេតុដែលផ្តើមឲ្យមានករណីឃាតកម្មសម្លាប់ទៅប្រពន្ធខាងលើនេះ គឺត្រូវបានគេសង្ស័យថា ផ្តើមចេញពីការប្រចណ្ឌគ្មានព្រំដែន៕

មតិយោបល់