លោកអតីតមេដឹកនាំគុយបាFidel Castroបានចេញលិខិតមួយដើម្បីចូលរួមអបអរសាទរចំពោះការវិលត្រលប់របស់លោកប្រធានាធិបតីរបស់វេណេស៊ុយអេឡាHugo Chavez ក្នុងរយះពេលពីរខែដែលលោកបានសម្រាកព្យាបាលរោគមហារីកនៅគុយបារួចមក។
មានអាយុ58ឆ្នាំហើយលើHugo Chavez បានធ្វើឲ្យប្រជាជនរបស់ខ្លួននិងពិភពលោកភ្ញាក់ផ្អើលបន្ទាប់ពីលោកបានធ្វើដំណើរមកដល់ទីក្រុងCaracasរបស់វែណេស៊ុយអេឡាវិញកាលពីថ្ងៃច័ន្ទនេះ។គាត់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យទាហានភ្លាមដើម្បីបន្តធ្វើការត្រួតពិនិត្យនិងថែរក្សានូវជំងឺរបស់លោក។
លោកHugo Chavez ត្រូវបានបោះឆ្នោតឲ្យឡើងកាន់តំណែងសាជាថ្មីតាំងពីខែតុលាឆ្នាំ2012ប៉ុន្តែពិធីឡើងកាន់តំណែងត្រូវបានផ្អាកដោយសារបញ្ហាសុខភាព ហើយលុះត្រាណាតែលោកបានធូរស្រាលទើបពេលវេលាត្រូវបានកំនត់សាជាថ្មីក្នុងពេលដែលឥឡូវនេះលោកស្ថិតនៅក្នុងលក្ខណត្រូវការជំនួយក្នុងការដកដង្ហើមពីម៉ាស៊ីននៅឡើយដែលជាហេតុធ្វើឲ្យការនិយាយរបស់លោកHugo Chavezនៅមានការលំបាកខ្លាំងនៅឡើយ៕

មតិយោបល់